![Image may contain: food](https://scontent.fpnh9-1.fna.fbcdn.net/v/t1.0-9/13532794_1650407415283069_5075039599388423800_n.jpg?_nc_cat=106&_nc_ht=scontent.fpnh9-1.fna&oh=20388e103652bea66b5a5d81a0ae5b07&oe=5CECFA1D)
-----------------
#គ្រឿងផ្សំ
- មាន់ស្រែ ១ក្បាល (មាន់មេកាន់តែឆ្ងាញ់)
- ការ៉ុត ឆៃថាវ ត្រសក់
- ខ្ញី ក្រូចឆ្មារ
- អង្ករខ្សាយ
- ខ្ទឹមសរ អំបិល ស្ករ ទឹកត្រី ប្រេងឆា ប៊ីចេង
#របៀបធ្វើ
- យកអង្ករដាក់ត្រាំ ក្នុងទឹកប្រហែលជា ១០នាទី រួចស្រង់អង្ករដែល
- ត្រាំរួចលាងទឹកអោយស្អាត ២ទៅ៣ ដង សម្រស់អោយស្រស់ទឹកល្អ។
- ដាំទឹកអោយពុះ រូចដាក់ អំបិលបន្តិច ប៊ីចេងបន្តិច រួចដាក់មាន់ស្ងោរ រហូតដល់មាន់ឆ្អឹនល្អ។
- ចិញ្ច្រាំខ្ទឹមសអោយម៉ត់ ដាក់ខ្ទុះដាំអោយក្តៅ ដាក់ប្រេងឆា ខ្ទឹមស
បំពងអោយឈ្ងុយ រួចដាក់អង្ករចូល ឆាអង្ករនោះត្រលប់ចុះឡើង ក្នុងពេលជាមួយគ្នានោះ ដួសទឹកស្ងោរមាន់ ស្រោចបណ្តើរៗលើអង្កររួចចេះត
#របៀបធ្វើជ្រក់
- ចិតសំបកការ៉ុត និងឆៃថាវចេញ ហាន់ស្តើងៗ ហាន់ត្រសក់ជាងរាងច្រវ៉ាមូល ដាក់បន្លែទាំងបីមុខចូលគ្នា រោយអំបិល ច្របាច់អោយសព្វ រួចទុកមួយស្របក់។
- ពេលបន្លែស្រពាប់ហើយ យកលាងទឹក និងដាក់សម្រស់អោយស្ងួត
លាយទឹកក្រូចឆ្មារ ដាក់អំបិល ប៊ីចេង និងស្ករ ល្មមរសជាតិដែលចូលចិត្ត រួចចាក់បន្លែចូល ច្របល់ចូលគ្នា ចាត់ទុកជាបានការ៕
#របៀបធ្វើទឹកត្រីបុក
- បុកខ្ទឹមស និងខ្ញី លាយគ្នាក្នុងបរិមាណស្មើគ្នា
- ចាក់ទឹកត្រីចូល រួចច្របាច់ក្រូចឆ្មារ និងដាក់ស្ករសចូល កូរចូលគ្នា៕
ពេលទទួលទានដួសបាយដាក់ចាន កាប់សាច់មាន់រៀប បន្ថែមបន្លែ ដូចជាត្រសក់ ប៉េងប៉ោះ ជ្រក់ ទឹកត្រីបុក ជាការស្រេច។
ប្រភព » fb
No comments:
Post a Comment