របៀបធ្វើ សម្លទំពាំង-------------------
#គ្រឿងផ្សំ- ត្រី កាត់ជាកង់ៗ (ត្រីពោធិ ត្រីកែរ .......)- សាច់ជ្រូកចិញ្ច្រាំ
- ខ្យង (តាមការចូលចិត្ត)
- ខ្ទិះដូង (តាមការចូលចិត្ត អាចមិនដាក់ក៌បាន)
- ទំពាំងស្រស់ ស្លឹកងុប ស្លឹកបាស
- ទឹកត្រី ម្សៅស៊ុប ស្ករស អំបិល
- ប្រហុកចិញ្ច្រាំ
#វិធីធ្វើ
- ចាក់ខ្ទិះដូង រឺទឹកធម្មតា(តាមចំណង់ចំណូលចិត្ត) ចូលក្នុងឆ្នាំងសម្លរ ដាក់ទំពាំង អំបិលបន្តិច និងអង្ករបន្តិចហើយយកទៅរំងាស់មួសន្ទុះ។
- ទើបដាក់ប្រហុក សាច់ជ្រូកចិញ្ច្រាំ ខ្យង និងត្រី ទុកអោយពុះម្ដងទៀត ទើបដាក់ អំបិល ស្ករស ម្សៅស៊ុប និងទឹកត្រី ហើយភ្លក់មើលអោយល្មម (តាមការចូលចិត្ត) រួចសឹមដាក់ ស្លឹកងុប និង ស្លឹកបាសចូល ទុកអោយពុះម្ដងទៀតរួចជាការស្រេច ។
ប្រភព » fb
🌟
គ្រឿងផ្សំ- សាច់គោ ( សាច់ផុយ ) ហាន់ជាបន្ទះស្ដើងៗ- ខាត់ណា កាត់ជាកង់ៗ- ខ្ទឹមក្រហម ខ្ទឹមស ម្ទេសស្រស់ ចិញ្ច្រាំអោយម៉ត់បន្តិច
- ក្រូចឆ្មា
- ស្ករស ម្សៅស៊ុប អំបិល ប៊ីចេង
វិធីធ្វើ
- ដាក់ដាំទឹកអោយពុះ រួចដាក់ខ្លាញ់បន្តិច ( ដើម្បីអោយបន្លែនៅខៀវល្អ ) ហើយដាក់ខាត់ណាចូល កុំអោយឆ្អិនពេក រួចស្រង់ចេញមកដាក់ទឹកត្រជាក់ បន្ទាប់មកយករៀបដាក់ក្នុងចានដែលត្រូវទទួលទាន អោយបានស្អាត
- ដាក់ខ្លាញ់ចូលក្នុងខ្ទះ ទុកអោយក្ដៅ រួចដាក់សាច់គោចូល ចៀនត្រលប់ចុះត្រលប់ឡើង ( តែមួយភ្លែតទេ ) ហើយស្រង់ចេញ មកហាន់ជាដុំ់ល្មម បន្ទាប់មកយកមករៀបក្នុងចានដែលជាមួយខាត់ណា
- ច្របាច់ទឹកក្រូចឆ្មាក្នុងចានមួយផ្សេងទៀត ហើយដាក់ខ្ទឹមក្រហម ខ្ទឹមស ម្ទេសដែលយើងចិញ្ច្រាំចូលគ្នារួចហើយនោះចូល ( ទុកប្រហែល10នាទី ) ដើម្បីកុំអោយក្រពុលខ្ទឹម រួចហើយដាក់ ស្ករស ម្សៅស៊ុប អំបិល ប៊ីចេង កូរអោយរលាយចូលគ្នាអស់ រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត ទើបយកមកស្រោចពីលើសាច់ និង ខាត់ណា ដែលយើងបានរៀបចំទុកនោះ រួចជាការស្រេច ។
🌟 មុខម្ហូបនេះ ត្រូវការប្រើម្ទេសអោយច្រើន ហិរខ្លាំង ទើបឆ្ងាញ់
Page : មុខម្ហូបប្រចាំគ្រួសារ
របៀបធ្វើសាច់ជ្រូកផាត់ ហៅតាមចិនថា ផាកឡូវ (សាច់ខ) ឬ បាក់យ៉ុង (សាច់លីងស្ងួត)១- ដាំទឹកមួយឆ្នាំងអោយពុះ។២- យកសាច់ជ្រូក សាច់សុទ្ធ (ពុំមានខ្លាញ់ ឬ ស្បែក) ទៅលាងទឹកអោយស្អាត កាត់ជាបន្ទះៗ ហើយដាក់ស្រុះនៅក្នុងទឹកពុះនោះ។៣- ស្រង់សាច់ជ្រូកចុះ លាងទឹកត្រជាក់ អោយស្អាត ហើយកាត់ចេញជាដុំតូចៗ ប៉ុនមេដៃ រួចយកទុកមួយអន្លើ។៤- ដាក់ស្ករស ឬ ស្ករត្នោត រំងាស់អោយឡើងក្រហម ចេញជើងអង្ក្រង ទើបចាក់ទឹកត្រី អំបិល ប៉ូចកាក់២-៣មើម និង ម្រេចបុកចូល កូរអោយសព្វ។
៥- ចាក់សាច់ជ្រូកឆ្អិននោះចូល កូរអោយសព្វចូលជាមួយគ្រឿងហើយ ទើបចាក់ទឹកចូល រំងាស់អោយផុយសាច់ ហើយអោយស្ងួតទឹកខ អស់ពីបាតឆ្នាំង។ បើសាច់នៅរឹង មិនទាន់ផុយ សូមថែមទឹករំងាស់ថែមទៀត។ សូមភ្លក្សថែមថយគ្រឿង តាមចំណូលចិត្ត។
៦- នៅពេលខផុយសាច់ហើយ សូមស្រង់សាច់ជ្រូកដែលនៅក្នុង ខស្ងួតហើយនោះ យកទៅបុកអោយម៉ដ្ឋខៃ។
៧- យកសាច់ជ្រូកខ ដែលបុកបានហើយ ទៅរំលីងម្តងទៀត នៅក្នុងខ្ទះ ក្នុងកំដៅក្តៅឧណ្ហៗ ប្រហែល 150-200F រហូតដល់ស្ងួតដាក់ទឹកអស់ ទើបដួសច្រកកែវ ចំហមាត់ អោយសាច់ជ្រូកបុក ចុះត្រជាក់សិន ទើបគ្របយកទុក។
៨- សាច់ជ្រូកបុក អាចធ្វើជាអាហារបរិភោគលេង ពេលអផ្សុក។ ជួនកាល គេអាចដាក់ជាស្នូលនំប៉ាំង សម្រាប់ខ្ចប់យកទៅកន្លែងធ្វើការ សម្រាប់បរិភោគពេលព្រឹក ឬ ថ្ងៃត្រង់ជាដើម។
ប្រភព: អ្នកស្រី កែវ ច័ន្ទបូរណ៍
ភ្លាក្ដាមសមុទ្រ- ក្ដាមសេះ រឺ ក្ដាមថ្ម ( តាមចំណូលចិត្ត )- ខ្ទឹមស ខ្ទឹមក្រហម ( ហាន់ជាបន្ទះស្ដើងៗ )- ខ្ទឹមបារាំង ( ហាន់ជាបន្ទះស្ដើងៗ )- ទឹកត្រី អំបិល ស្ករស ម្សៅស៊ុប ប៊ីចេង
- ម្ទេស ក្រូចឆ្មា ( ពីរមុខនេះត្រូវការច្រើន )
- ជីបន្លា ជីអង្គាម
វិធីធ្វើ
- ក្ដាមបកស្នូកចេញ លាងទឹកអោយស្អាត កាត់ជាដុំតូចៗល្មម រួចយកមកដាក់ក្នុងចានស្អាតមួយ ហើយដាក់ទឹកក្រូចឆ្មា ម្ទេស ខ្ទឹមស និង ម្សៅស៊ុបបន្តិច កូរអោយសព្វ ទុកប្រហែល 10 នាទីដើម្បីអោយវាឆ្អិនសាច់ និង កាត់ជាតិឆ្អាបរបស់ក្ដាមបានល្អ
- បន្ទាប់មកយកចានថ្មីមួយទៀត ដាក់ទឹកក្រូចឆ្មា ម្ទេស ខ្ទឹមស ( ដែលនៅសល់ ) ខ្ទឹមក្រហម ខ្ទឹមបារាំង ទឹកត្រី អំបិល ម្សៅស៊ុប ស្ករស និង ប៊ីចេងបន្ថែមរស់ជាតិបន្តិច ហើយកូរចូលគ្នាអោយសព្វ រួចភ្លក់មើលអោយល្មមតាមការចូលចិត្ត
- រួចយកមកចាក់ពីលើក្ដាម ( អាចក្រឡុកដូចយើងក្រឡុកព្រីងជាមួយអំបិល រិតតែល្អ ដើម្បីអោយវាចូលសព្វជាតិបានល្អ ) បើចូលជាតិអស់ហើយ បន្ថែម ជីបន្លា ជីអង្កាម ច្របល់ចូលគ្នាម្ដងទៀត រួចជាការស្រេច
🌟 មុខម្ហូបនេះត្រូវការប្រើម្ទេស និង ក្រូចឆ្មាអោយច្រើន ទើបកាត់ជាតិឆ្អាប និង អោយឆ្អិនសាច់ក្ដាមល្អ
ប្រភព : Housewife OnlineShop

របៀបធ្វើ ត្រីចៀនជូរអែម
#សម្រាប់គ្រឿងផ្សំទឹកត្រីផ្អែម- ទឹកត្រី ១ពែង
- ទឹកខ្មេះ ១ពែង
- ស្ករស ២ពែង
- ទឹក ២ពែង
- អំបិល ចុងស្លាបព្រាកាហ្វេ
- ខ្ទឹមសចិញ្ច្រាំ ៥ស្លាបព្រាបាយ
- ម្ទេសចិញ្ច្រាំ ២ស្លាបព្រាបាយ
- ខ្ទឹមក្រហមហាន់ស្តើងៗ មួយក្តាប់
- ម្សៅឆា ២ស្លាបព្រាកាហ្វេ
- ទឹក ៦ស្លាបព្រា
#របៀបធ្វើ
- យកត្រីកន្លះគីឡូ ទៅដាក់បំពង អោយឆ្អិនស្រួយស្បែក ទើបស្រង់ ដាក់ចាន។
- យកទឹកខ្មេះ១ពែង លាយ ខ្ទឹមសខ្ទឹមក្រហម និង ម្ទេស ទុកមួយអន្លើ។
- ដាំទឹក២ពែង អោយពុះ ថែមស្ករ និង ទឹកត្រី។
- យកទឹកខ្មេះលាយខ្ទឹមស ខ្ទឹមក្រហម និងម្ទេស ទៅចាក់ក្នុង ទឹកឆ្អិន នោះ កូរអោយសព្វ ភ្លក្សសាបប្រៃ ថែមថយ តាមចំណូលចិត្ត។
- យកទឹកលាយជាមួយម្សៅឆា កូរអោយសព្វ ទើបយកទៅចាក់ក្នុង ឆ្នាំងទឹកត្រីផ្អែម កូរអោយពុះសព្វ ទើបយកទៅចាក់លើត្រីចៀន។
- បើចង់ឆ្ងាញ់ ដាក់ម្ជូរក្រសាំង ជំនួសទឹកខ្មេះ។
ប្រភព » fb
— with Op.
#គ្រឿងផ្សំ- សាច់គោស្រស់ល្អ សាច់ផុយ ជាប់ខ្លាច់តិចៗ (សាច់ផ្អែម) ១០ គក- រំដេង ខ្ចីៗ ៣ខាំ
- ស្កសរ ៨ខាំ ឬ ស្កត្នោតគ្មានជាតិគីមី ១ គក
- អំបិលម៉ត់ ១ខាំ
- ម្សៅខ្នរ ឬ ប៊ីចេង ១ស្លាបព្រាបាយ
#របៀបធ្វើ
- ចៀសាច់ជាបន្ទះស្តើងល្មម (កុំស្តើងពេក)
- រំដេងចិតសំបកចេញ បុកអោយម៉ត់ ពូតយកតែទឹក
- លាយស្ករ អំបិល ម្សៅខ្នរ និងទឹករំដេង ច្របល់ចូលគ្នាអោយសព្វរួចដាក់សាច់គោចូល ច្របល់ចូលគ្នាអោយសព្វ ទុកចោលប្រហែល ៥នាទី ច្របល់ចូលគ្នាទៀត ធ្វើបែបនេះបីទៅបួនដង ដើម្បីអោយចូលជាតិបានល្អ
- យកសាច់ដែលបានប្រលាក់រួចទៅក្លាសេ (កុំអោយចូលទឹក) ១ យប់
- យកសាច់ហាលថ្ងៃ ប្រហែលជា ៣ទៅ៤ ម៉ោង យើងប្រែសាច់ម្តង ហាលកុំអោយស្ងូតពេក។ ពេលរៀបសាច់ហាលថ្ងៃត្រូវទាញសាច់ត្រង់
+++ បើបើកថ្ងៃល្អចាំហាល បើអត់ក្លាសេទុក
+++ សាច់ដែលហាលរួចទុកក្នុងទូទឹកកក ទើបមិនដុះផ្សិត
*** អ្នកចូលចិត្ត រសជាតិ ហិលអាចបន្ថែមម្ទេចហុយ ប្រឡាក់ជាមួយ កាន់តែពិសេស
គ្រឿងផ្សំ :1- បង្គារសមុទ្រស្រស់ បកសម្បក វះហូតយកសរសៃខ្នងចេញ លាងទឹកឲ្យស្អាត កាត់គ្រាប់ៗ2- មឹកបំពង់ បកស្បែកវាចេញ ដកក្បាល ហូតអាចម៍វាចេញ លាងទឹកឲ្យស្អាត រួចកាត់គ្រាប់ៗ
3- សាច់ជ្រូកចៃឡាំង លាងទឹកឲ្យស្អាត រួចចិញ្រ្ចាំ ឬកិនវា
4- ផ្សិតខ្មៅចិន (ផ្សិតតុងកូវ) កាត់ដើមវាចេញ យកតែក្បាលមួកវា លាងទឹកឲ្យស្អាត រួចកាត់គ្រាប់ៗ
5-ការ៉ុត ចិតសម្បកវាចេញ លាងទឹកឲ្យស្អាត រួចកាត់គ្រាប់ៗ
6- ទំពាំងកំប៉ុង កាត់វាគ្រាប់ៗ
7- ខ្ញីចិញ្រ្ចាំឲ្យម៉ត់
8- ស្លឹកខ្ទឹមកាត់ខ្លីៗ
9- អំបិល
10- ម្រេចម៉ត់
11- ប៊ីចេង (ដាក់ក៏បាន មិនដាក់ក៏បាន)
12- ស្ករស
13- ម្សៅស៊ុបខ្នរ ឬម្សៅស៊ុបរ៉តឌី
14- ប្រេងខ្យង
15- ប្រេងល្ងរ
16- ម្សៅដំឡូង (potato starch) ឬម្សៅឆា (corn starch)
***វិធីធ្វើ :
1- ដាំទឹកឲ្យពុះដាក់ស្រុះ បង្គារសមុទ្រ មឹកបំពង់ ផ្សិតខ្មៅ ការ៉ុត ទំពាំង បង់1ផ្លូកចូលក្នុងទឹកពុះ សឹមស្រង់វាយកទៅដាក់ក្នុងទឹកត្រជាក់វិញ រួចពូតទឹកចេញឲ្យអស់ ចាក់ចូលចានកាធុន1
2- ចាក់សាច់ជ្រូក ខ្ញី ស្លឹកខ្ទឹម ចូលចានកាធុនដែរ
3- រោយអំបិល ស្ករស ប៊ីចេង(ដាក់ក៏បាន មិនបាច់ដាក់ក៏បាន) ម្រេចម៉ត់ ម្សៅស៊ុបខ្នរ ឬម្សៅស៊ុបរ៉តឌី ប្រេងខ្យង ប្រេងល្ងរ និងម្សៅដំឡូង ឬម្សៅឆា ចូលក្នុងកាធុននោះដែរ
4- ច្របល់គ្រឿងទាំងអស់ចូលគ្នា
5- យកទៅខ្ចប់ជាមួយសម្បកគាវព៌ណលឿង (លោកអ្នកអាចទិញសម្បកគាវព៌ណលឿងនោះនៅតាមផ្សារនានា)
6- ដាក់ស្លឹកចេកទ្រាប់ក្នុងចានចំហុយ ដោយលាបប្រេងឆាបន្តិចលើស្លឹកផង (ធ្វើចឹងទើបសម្បកគាវមិនស្អិតជាប់ស្លឹក) បើអត់មានស្លឹកចេក ប្រើក្រដាសទ្រាប់នំក៏បាន (ក្រដាសសៗដែលគេប្រើសម្រាប់ទ្រាប់នំប៉ាវយកទៅចំហុយ)
7- ដាំទឹកឲ្យពុះ រួចដាក់សៀវម៉ីចំហុយរហូតដល់ឆ្អិន
8- ទទួលទានសៀវម៉ៃជាមួយទឹកស៊ុប ទឹកស៊ីអ៊ីវ សរសៃខ្ញី និងទឹកសៀងផ្អែម ឬទឹកម្ទេស តាមចំណូលចិត្ត