Sunday, February 3, 2019

របៀបធ្វើត្រីចំហុយមីសួរ

របៀបធ្វើ ត្រីចំហុយមីសួរ
Image may contain: food
#គ្រឿងផ្សំ
- ត្រី (តាមចំនូលចិត្ត) កន្លះគីឡូ 
- មីសួរ ១ខាំ
- ខ្ញីហាន់ជាចំនិត ៥ចំនិត
- ជីវ៉ាន់ស៊ុយ កន្លះខាំ
- ដើមខ្ទឹមហាន់ប្រវែង១ថ្នាំងដៃ ២០ក្រាម
- ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ
- រឹសជីវ៉ាន់ស៊ុយចិញ្រ្ចាំ ២ស្លាបព្រាបាយ
- ទឹកត្រី ១ស្លាបព្រាបាយ
- ប្រេងខ្យង ១ស្លាបព្រាបាយ
- ស្ករ ១ស្លាបព្រាបាយ
- ប្រេងល្ង ១ស្លាបព្រាកាហ្វេ
- ម្សៅម្រេច ១ស្លាបព្រាកាហ្វេ
- ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេ
- ប្រេងឆា ២ស្លាបព្រាបាយ
- ទឹកកន្លះចានចង្កិះ

#របៀបធ្វើ
- ត្រីធ្វើអោយស្អាត ឆូតមួយខាង២កំបិត រូចទុកមួយឡែក។
- លាយ ទឹកត្រី ប្រេងខ្យង ស្ករ ប្រេងល្ង ម្សៅម្រេច ទឹកស៊ីអ៊ីវ និងទឹកចូលគ្នា កូរអោយសព្វ។
- យកគ្រឿងផ្សំពាក់កណ្តាលប្រលាក់ត្រី អោយសព្វ។
- ដាំឆ្នាំងអោយក្តៅ ដាក់ប្រេងឆា ខ្ទឹមសចិញ្រ្ចាំ រឹសជីវ៉ាន់ស៊ុយ ខ្ញី ចូលឆាអោយឈ្ងុយ សឹមដាក់មីសួរ និងទឹកផ្សំគ្រឿងខាងលើច្របល់ចូលគ្នាអោយសព្វ។
- ដាក់ត្រី ស្លឹកខ្ទឹម និងជីវ៉ាន់ស៊ុយ ពីលើមីសួរ ចំអិនដោយប្រើភ្លើងតិចៗប្រហែល១០នាទី ជាការស្រេច៕

របៀបដុតមាន់ជាមួយកូកាកូឡា

Image may contain: food
👉🏼🐓គ្រឿងផ្សំនឹងវិធីធ្វេីមានះ
👉🏼1 មាន់ស្រែមួយក្បាល លាងទឹកអោយស្អាតទុកមួយអន្លេី
👉🏼2 ខ្ទឹមសរ.ខ្ទឹមក្រហម.ម្រេច .ទឹកសីុអីុវ.ម្សៅស៊ុបរ៉ូឌី.ប្រេងល្ង.ប្រេងខ្យង.បុកបញ្ចូលគ្នារួចយកទៅប្រឡាក់សាច់មាន់ទុករយះពេល 15នាទីសិន ទេីបយកទៅដុត

👉🏼🐓 យកឆ្នាំងធំមួយ ក្រាលបាតឆ្នាំង ដោយគល់ស្លឹកគ្រៃ.រំដេង.ស្លឹកក្រូចសេីច.ខ្ទឹមសរ.ខ្ទឹមក្រហម ចាក់ប្រេងឆារបន្តិច បេីកភ្លេីងអោយក្ដៅឆ្នាំង ដាក់មាន់ចូល ចាក់កូកាកូឡាចូលពាក់កណ្ដាលកំប៉ុងសិនរួចបេីកភ្លេីងតិចៗ អោយសាច់មាន់ឆ្អិនល្អហេីយឡេីងក្រហមគួរអោយចង់បរិភោប បេីសាច់មាន់មិនទាន់ឆ្អិនល្អបន្ថែមកូកាកូឡាដែលនៅសល់នោះអោយអស់រួចបន្តរការប្រែមាន់ពីង្ខាងទៅង្ខាងទៀត ទេីបសាច់មាន់ឆ្អិនល្អហេីយក្រហមសព្វ យេីងអាចញុំជាមួយទឹកម្រេចក្រូចឆ្មារ ឬ ទឹកត្រីបុកក៏បាន👍😋

វិធីធ្វេីសំគាវថ្លា

វិធីធ្វេី នឹង គ្រឿងផ្សំគាវថ្លា 

Image may contain: food

👉🏼1 សាច់ជ្រូក យកជាប់ខ្លាញ់ក៏បានមិនបាច់ក៏បានតាមការចូលចិត្ត ( លាងទឹកឲ្យស្អាត ហាន់ល្អិតតូចៗ ក៏បានចិញ្ច្រាំក៏បាន )
👉🏼2 បង្គា ( បកសំបកឲ្យស្អាត លាងទឹកចេញ កាត់ជាបីដុំ )
👉🏼3 ម្ស៉ៅឆារ ( លាយជាមួយទឹកក្ដៅដាំពុះ )
👉🏼4 ខ្ទឹមស ខ្ទឹមក្រហម ( បកសំបកចេញ ចិញ្ច្រាំឲ្យម៉ត់ )
👉🏼5 ម្ស៉ៅម្ទេសប្លោក 
👉🏼6 ម្រេចម៉ត់
👉🏼7 ប្រេងល្ង
👉🏼8 ប្រេងខ្យង
👉🏼9 ស្គសរ
👉🏼 10 ម្សៅស៊ុបរ៉ូឌី
👉🏼11 ខ្ទឹមក្រហមបំពង ( ទុករោយពីលេីគាវពេលញុំ)
👉🏼12 ស្លឹកខ្ទឹម ជីវ៉ាន់ស៊ុយ ( លាងទឹកឲ្យស្អាយ ហាន់ល្អិតៗ ដាំប្រេងឆារឲ្យក្ដៅចាក់ចូល ទុករោយពីលេីគាវពេលញុំ )

😋 វិធីធ្វេី
👉🏼យកម្សៅធារ លាយជាមួយ ទឹកក្ដៅដាំពុំ ច្របល់ ឬ ច្របាច់ ឲ្យសាច់ម្សៅចូលគ្នារួច ច្រកទុកក្នុងថង់ រយះពេល 20 នាទី
👉🏼ដាក់ខ្ទះឲ្យក្ដៅ ចាក់ប្រេងឆារចូល បំពង ខ្ទឹមស ខ្ទឹមក្រហម ឲ្យឆ្ងុយ ចាក់សាច់ជ្រូក នឹងគ្រឿងផ្សំ ឲ្យឆ្អិនសាច់ជ្រូក ទេីបដាក់បង្គារចូល កូរឲ្យសព្វឆ្អិលល្អទុកមួយអន្លេី
👉🏼 យកម្សៅ ដែលច្រកថង់ មកសូន្យប៉ុនម៉េដៃ រួចច្របាច់ ឲ្យសំប៉ែតៗ ញាត់សាច់ដែលឆាររួចចូលឆ្វេីជាស្នូល ច្របាច់តិចៗ ឲ្យជិតនឹងស្អិតជាប់គ្នាល្អ ទេីបស្ងោរវាមិនបែកចេញសាច់ស្នូលមកខាងក្រៅ
👉🏼 របៀប ស្ងោរគាវថ្លា របស់រាសី ដាក់ឆ្នាំង ដាំទឹក កាត់ស្លឹកតយ ជាកង់ៗ នឹងប្រេងឆារ បន្តិច ចូលទៅក្នុងទឹកដាំ ថងដេីម្បីស្ងោរគាវកុំឲ្យវាស្អិតជាប់គ្នា ស្ងោររយះពេល 15 នាទីទេីបឆ្អិនបានល្អ
👉🏼 ធ្វេីទឹកត្រីមាន ក្រូចឆ្មារ ស្ករត្នោត ខ្ទឹមស ទឹកត្រី បីចេង អំបិល សណ្ដែកដីលីង ម្ទេស យករស់ជាតិប្រៃផ្អែមជួ សំរាប់ញុំជាមួយគាវថ្លា

ត្រីចៀនឆាបន្លែជូរអែម

#ត្រីចៀនឆាបន្លែជូរអែម

Image may contain: food
គ្រឿងផ្សំ
- ចំនួនត្រីសមល្មមនឹងតម្រូវការរបស់អ្នក 
- ទឹកត្រីមួយស្លាព្រា 
- ម្ទេសប្លោកមួយផ្លែ 
- ប៉េងប៉ោះទុំមួយផ្លែ 
- ដំឡូងបារាំងមួយដុំ 
- ការ៉ុតមួយផ្លែ 
- ម្ជូរអំពិលទុំមួយស្លាព្រា 
- អំបិលមួយស្លាព្រាកាហ្វេ 
- ស្ករសពីរស្លាព្រាកាហ្វេ 
- ប៊ីចេងមួយស្លាព្រាកាហ្វេ 
- ប្រេងឆាមួយស្លាព្រា

វិធីធ្វើ
១. ធ្វើត្រី រួចលាងទឹកឲ្យស្អាត បន្ទាប់មកយកត្រីទៅចៀនឲ្យគ្រៀម រួចដួសដាក់ចានទុកមួយអន្លើ។
២. ម្ទេសប្លោកពុះជាពីរឆ្គៀលយកសសៃ និងគ្រាប់លាងទឹកឲ្យស្អាត ដើម្បីកុំឲ្យហឺរពេក បន្ទាប់មកធ្វើការជិតវាជាបញ្ឆិតៗ។ដំឡូងបារាំងកោសសំបកឲ្យស្អាត បន្ទាប់មកកាត់វាជាដុំៗតូច។ ការ៉ុតត្រូវជិតសំបក និងលាងទឹកឲ្យស្អាតចិតបញ្ឆិតៗ។ ធ្វើការលាងប៉េងប៉ោះឲ្យស្អាតបន្ទាប់មកចិតវាជារាងបញ្ឆិតៗ
៣. លាយទឹកម្ជូរជាមួយ និងអំបិល, ស្ករស, ប៊ីចេងកូរចូលគ្នាឲ្យសព្វទុកមួយអន្លើ។
៤. ដាក់ខ្លាញ់ឲ្យក្តៅ បន្ទាប់មកចាក់បន្លែចូលឆាត្រឡប់ឲ្យឆ្អិនបន្លែ បន្ទាប់មកចាក់ទឹកម្ជូរចូលឆាមួយត្រលប់ដួសស្រោចពីលើត្រី ដែលដួសដាក់ចានជាការស្រេច៕

របៀបធ្វើផាកឡូវ

របៀបធ្វើផាកឡូវ
Image may contain: food
-------------------------
#គ្រឿងផ្សំ
- ត្រចៀក អណ្តាត ហ៊ុន និងក្រពះជ្រូក ១,៥ គីឡូក្រាម
- ស្ករ (ស ឬ ត្នោត) ១ខាំ
- ផ្កាចាន់ ៣ផ្កា
- ទឹកត្រី ៣ស្លាបព្រាបាយ
- ប្រេងខ្យង Maggi ១ស្លាបព្រាបាយ
- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
- ខ្ទឹមស ១០កំពឹស (ចិញ្រ្ចាំអោយម៉ត់)
- អំបិល ១ស្លាបព្រាបាយ
- ប្រេងឆា ២ស្លាបព្រាបាយ
- ទឹកកន្លះលីត្រ

#របៀបធ្វើ
1. យកសាច់ច្របាច់ជាមួយអំបិល រួចលាងទឹកអោយស្អាត ធ្វើបែបនេះ បីបួនដង។ កាត់ជាដុំធំៗ។
2. ដាក់ប្រេងឆាដាំក្នុងឆ្នាំង ដាក់ស្ករសចូលកំលោចអោយក្រហមល្អ (ប្រើភ្លើងតិចៗ) រួចដាក់ខ្ទឹមស និងផ្កាចាន់ចូលកំលោចអោយឈ្ងុយ រួចដាក់សាច់ចូលកូរអោយសព្វ រួចដាក់ទឹកត្រី ប្រេងខ្យងMaggi និងម្សៅស៊ុប រំងាស់រហូតដល់ស្ងួតទឹក។
3. ដាក់ទឹកចូលរំងាស់រហូតដល់សាច់ឆ្អឹន និងស្ងួតទឹក (ទុកទឹកបន្តិច)។
4. យកទឹកដែលនៅសល់ដាក់ក្នុងចានមួយ ដាក់ម្ទេសបន្តិច ស្ករបន្តិច ទឹកម្ទេសបន្តិច និងទឹកស៊ីអ៊ីវចូលកូរអោយសព្វទុកធ្វើទឹកជ្រលក់។
5. ហាន់សាច់ជាចំនិចស្តើងៗ ញុំាជាមួយទឹកជ្រលក់ ផ្ទាប់ជាមួយត្រសក់ជាការស្រេច៕
ប្រភព » fb

របៀបធ្វើជ្រក់គល់ខ្ទឹម

របៀបធ្វើ ជ្រក់គល់ខ្ទឹម
Image may contain: food
#គ្រឿងផ្សំ
- ដើមខ្ទឹម
- ស្ករស
- ទឹកដាំពុះ
- ទឹកខ្មេះ អំបិល

#វិធីធ្វើ
- លាងដើមខ្ទឹមអោយស្អាត កាត់ឫស តំរឹម ដើម ទុកអោយខ្ទឹម ស្រស់ទឹក ដាក់រៀបខ្ទឹម ក្នុងកែវ (ខ្ទឹមយកតែគល់ក៏បាន លាយជាមួយដើមក៏បាន ដូចរូប)
- ចាក់ទឹកដាំពុះ លាយអោយសព្វជាមួយ ទឹកខ្មេះ, ស្ករស, អំបិល(ទៅតាមទំហំនៃបរិមាណជ្រក់)
- ទុកទឹក អោយនៅក្តៅអ៊ុនៗចាក់ទឹកទៅក្នុងកែវគ្របជិត ដើម្បីខ្ទឹម ងំបានល្អរក្សាទុកកែវ នៅកន្លែង មិនក្តៅពេក មិនត្រជាក់ពេក គ្របជិត ទុក ប្រហែល ២ ទៅ ៣ ថ្ងៃ អាចញ៉ាំបាន។

របៀបធ្វើបាយមាន់ស្ងោរ -

របៀបធ្វើ បាយមាន់ស្ងោរ

Image may contain: food
-----------------
#គ្រឿងផ្សំ
- មាន់ស្រែ ១ក្បាល (មាន់មេកាន់តែឆ្ងាញ់)
- ការ៉ុត ឆៃថាវ ត្រសក់
- ខ្ញី ក្រូចឆ្មារ
- អង្ករខ្សាយ
- ខ្ទឹមសរ អំបិល ស្ករ ទឹកត្រី ប្រេងឆា ប៊ីចេង

#របៀបធ្វើ
- យកអង្ករដាក់ត្រាំ ក្នុងទឹកប្រហែលជា ១០នាទី រួចស្រង់អង្ករដែល
- ត្រាំរួចលាងទឹកអោយស្អាត ២ទៅ៣ ដង សម្រស់អោយស្រស់ទឹកល្អ។
- ដាំទឹកអោយពុះ រូចដាក់ អំបិលបន្តិច ប៊ីចេងបន្តិច រួចដាក់មាន់ស្ងោរ រហូតដល់មាន់ឆ្អឹនល្អ។
- ចិញ្ច្រាំខ្ទឹមសអោយម៉ត់ ដាក់ខ្ទុះដាំអោយក្តៅ ដាក់ប្រេងឆា ខ្ទឹមស 
បំពងអោយឈ្ងុយ រួចដាក់អង្ករចូល ឆាអង្ករនោះត្រលប់ចុះឡើង ក្នុងពេលជាមួយគ្នានោះ ដួសទឹកស្ងោរមាន់ ស្រោចបណ្តើរៗលើអង្កររួចចេះតែឆាត្រលប់ចុះឡើងៗ រហូតដល់អង្ករជិតឆ្អិន ទើបយកទៅដាក់ផ្ងំអោយឆ្អិនល្អ(បើចង់អោយបាយមានពណ៌ល្អ យកល្មាតបន្តិចបុកអោយម៉ត់ លាយជាមួយទឹកស្ងោរមាន់ កូរអោយចេញពណ៌ រូចស្រង់កាក់ល្មាតចេញ យកទៅឆាជាមួយអង្ករ) ជាការស្រេច៕

#របៀបធ្វើជ្រក់
- ចិតសំបកការ៉ុត និងឆៃថាវចេញ ហាន់ស្តើងៗ ហាន់ត្រសក់ជាងរាងច្រវ៉ាមូល ដាក់បន្លែទាំងបីមុខចូលគ្នា រោយអំបិល ច្របាច់អោយសព្វ រួចទុកមួយស្របក់។
- ពេលបន្លែស្រពាប់ហើយ យកលាងទឹក និងដាក់សម្រស់អោយស្ងួត
លាយទឹកក្រូចឆ្មារ ដាក់អំបិល ប៊ីចេង និងស្ករ ល្មមរសជាតិដែលចូលចិត្ត រួចចាក់បន្លែចូល ច្របល់ចូលគ្នា ចាត់ទុកជាបានការ៕

#របៀបធ្វើទឹកត្រីបុក
- បុកខ្ទឹមស និងខ្ញី លាយគ្នាក្នុងបរិមាណស្មើគ្នា បើអ្នកចូលចិត្តម្ទេស ដាក់ម្ទេសតាមចំណង់។
- ចាក់ទឹកត្រីចូល រួចច្របាច់ក្រូចឆ្មារ និងដាក់ស្ករសចូល កូរចូលគ្នា៕
ពេលទទួលទានដួសបាយដាក់ចាន កាប់សាច់មាន់រៀប បន្ថែមបន្លែ ដូចជាត្រសក់ ប៉េងប៉ោះ ជ្រក់ ទឹកត្រីបុក ជាការស្រេច។
ប្រភព » fb