របៀបធ្វើ បុកផ្សិត - Thai Mushroom Chili Dip
#គ្រឿងផ្សំ- ផ្សិតចំបើងស្រស់ ១៥០ក្រាម (ហាន់ជាបួន)- ស្ករត្នោត ១ស្លាបព្រាបាយ
- ទឹកត្រី ២ស្លាបព្រាបាយ
- ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ
- ម្ទេស ១០ ទៅ ១៥ផ្លែ
- ខ្ទឹមស ១៥កំពឹស
- ខ្ទឹមក្រហម ៥ដុំ
- ស្លឹកជីវ៉ានស៊ុយ ហាន់ល្អិតៗ
#របៀបធ្វើ
- លីងម្ទេស ខ្ទឹមស និងខ្ទឹមក្រហម អោយឆ្អឹនប្រហែល ២ទៅ៣នាទី រួចទុកមួយឡែត។
- លីងផ្សិតអោយឆ្អឹនល្អ ទុកមួយឡែត។
- បុកម្ទេស ខ្ទឹមអោយម៉ដ្ធ រួចដាក់ផ្សិតបុកជាមួយអោយម៉ដ្ធ បន្ថែមរសជាតិដោយ ស្ករ ទឹកត្រី និងទឹកក្រូចឆ្មារកូរអោយសព្វ ភ្លក្សរសជាតិតាមចំនូលចិត្ត រួចដាក់ស្លឹកជីវ៉ាន់ស៊ុយជាការស្រេច៕
ញាុំជាមួយបន្លែដែលអ្នកចូលចិត្ត
#Ingredients
- 150 g. fresh mushroom
- 10-15 red and green chilies
- 15 garlic cloves
- 5 shallots
- 2 tbsp. fish sauce
- 2 tbsp. lime juice
- 1 tbsp. palm sugar
- Coriander leaves
#Instructions
- Cut mushroom in 4 pieces.
- Toss the garlic and chili around 2-3 minutes. Set aside.
- Toss the shallot around 3-4 minutes. Set aside.
- Toss the mushroom over lower heat until cook. Set aside.
- Pound chili, garlic and shallot until smooth.
- Add mushroom and season with fish sauce, palm sugar and lime juice.
- Add coriander leaves mix well. Serve steamed vegetable
របៀបធ្វើ ត្រីចំហុយមីសួរ
#គ្រឿងផ្សំ- ត្រី (តាមចំនូលចិត្ត) កន្លះគីឡូ - មីសួរ ១ខាំ
- ខ្ញីហាន់ជាចំនិត ៥ចំនិត
- ជីវ៉ាន់ស៊ុយ កន្លះខាំ
- ដើមខ្ទឹមហាន់ប្រវែង១ថ្នាំងដៃ ២០ក្រាម
- ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ
- រឹសជីវ៉ាន់ស៊ុយចិញ្រ្ចាំ ២ស្លាបព្រាបាយ
- ទឹកត្រី ១ស្លាបព្រាបាយ
- ប្រេងខ្យង ១ស្លាបព្រាបាយ
- ស្ករ ១ស្លាបព្រាបាយ
- ប្រេងល្ង ១ស្លាបព្រាកាហ្វេ
- ម្សៅម្រេច ១ស្លាបព្រាកាហ្វេ
- ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេ
- ប្រេងឆា ២ស្លាបព្រាបាយ
- ទឹកកន្លះចានចង្កិះ
#របៀបធ្វើ
- ត្រីធ្វើអោយស្អាត ឆូតមួយខាង២កំបិត រូចទុកមួយឡែក។
- លាយ ទឹកត្រី ប្រេងខ្យង ស្ករ ប្រេងល្ង ម្សៅម្រេច ទឹកស៊ីអ៊ីវ និងទឹកចូលគ្នា កូរអោយសព្វ។
- យកគ្រឿងផ្សំពាក់កណ្តាលប្រលាក់ត្រី អោយសព្វ។
- ដាំឆ្នាំងអោយក្តៅ ដាក់ប្រេងឆា ខ្ទឹមសចិញ្រ្ចាំ រឹសជីវ៉ាន់ស៊ុយ ខ្ញី ចូលឆាអោយឈ្ងុយ សឹមដាក់មីសួរ និងទឹកផ្សំគ្រឿងខាងលើច្របល់ចូលគ្នាអោយសព្វ។
- ដាក់ត្រី ស្លឹកខ្ទឹម និងជីវ៉ាន់ស៊ុយ ពីលើមីសួរ ចំអិនដោយប្រើភ្លើងតិចៗប្រហែល១០នាទី ជាការស្រេច៕
👉🏼🐓គ្រឿងផ្សំនឹងវិធីធ្វេីមានះ👉🏼1 មាន់ស្រែមួយក្បាល លាងទឹកអោយស្អាតទុកមួយអន្លេី👉🏼2 ខ្ទឹមសរ.ខ្ទឹមក្រហម.ម្រេច .ទឹកសីុអីុវ.ម្សៅស៊ុបរ៉ូឌី.ប្រេងល្ង.ប្រេងខ្យង.បុកបញ្ចូលគ្នារួចយកទៅប្រឡាក់សាច់មាន់ទុករយះពេល 15នាទីសិន ទេីបយកទៅដុត👉🏼🐓 យកឆ្នាំងធំមួយ ក្រាលបាតឆ្នាំង ដោយគល់ស្លឹកគ្រៃ.រំដេង.ស្លឹកក្រូចសេីច.ខ្ទឹមសរ.ខ្ទឹមក្រហម ចាក់ប្រេងឆារបន្តិច បេីកភ្លេីងអោយក្ដៅឆ្នាំង ដាក់មាន់ចូល ចាក់កូកាកូឡាចូលពាក់កណ្ដាលកំប៉ុងសិនរួចបេីកភ្លេីងតិចៗ អោយសាច់មាន់ឆ្អិនល្អហេីយឡេីងក្រហមគួរអោយចង់បរិភោប បេីសាច់មាន់មិនទាន់ឆ្អិនល្អបន្ថែមកូកាកូឡាដែលនៅសល់នោះអោយអស់រួចបន្តរការប្រែមាន់ពីង្ខាងទៅង្ខាងទៀត ទេីបសាច់មាន់ឆ្អិនល្អហេីយក្រហមសព្វ យេីងអាចញុំជាមួយទឹកម្រេចក្រូចឆ្មារ ឬ ទឹកត្រីបុកក៏បាន👍😋
វិធីធ្វេី នឹង គ្រឿងផ្សំគាវថ្លា
👉🏼1 សាច់ជ្រូក យកជាប់ខ្លាញ់ក៏បានមិនបាច់ក៏បានតាមការចូលចិត្ត ( លាងទឹកឲ្យស្អាត ហាន់ល្អិតតូចៗ ក៏បានចិញ្ច្រាំក៏បាន )👉🏼2 បង្គា ( បកសំបកឲ្យស្អាត លាងទឹកចេញ កាត់ជាបីដុំ )👉🏼3 ម្ស៉ៅឆារ ( លាយជាមួយទឹកក្ដៅដាំពុះ )
👉🏼4 ខ្ទឹមស ខ្ទឹមក្រហម ( បកសំបកចេញ ចិញ្ច្រាំឲ្យម៉ត់ )
👉🏼5 ម្ស៉ៅម្ទេសប្លោក
👉🏼6 ម្រេចម៉ត់
👉🏼7 ប្រេងល្ង
👉🏼8 ប្រេងខ្យង
👉🏼9 ស្គសរ
👉🏼 10 ម្សៅស៊ុបរ៉ូឌី
👉🏼11 ខ្ទឹមក្រហមបំពង ( ទុករោយពីលេីគាវពេលញុំ)
👉🏼12 ស្លឹកខ្ទឹម ជីវ៉ាន់ស៊ុយ ( លាងទឹកឲ្យស្អាយ ហាន់ល្អិតៗ ដាំប្រេងឆារឲ្យក្ដៅចាក់ចូល ទុករោយពីលេីគាវពេលញុំ )
😋 វិធីធ្វេី
👉🏼យកម្សៅធារ លាយជាមួយ ទឹកក្ដៅដាំពុំ ច្របល់ ឬ ច្របាច់ ឲ្យសាច់ម្សៅចូលគ្នារួច ច្រកទុកក្នុងថង់ រយះពេល 20 នាទី
👉🏼ដាក់ខ្ទះឲ្យក្ដៅ ចាក់ប្រេងឆារចូល បំពង ខ្ទឹមស ខ្ទឹមក្រហម ឲ្យឆ្ងុយ ចាក់សាច់ជ្រូក នឹងគ្រឿងផ្សំ ឲ្យឆ្អិនសាច់ជ្រូក ទេីបដាក់បង្គារចូល កូរឲ្យសព្វឆ្អិលល្អទុកមួយអន្លេី
👉🏼 យកម្សៅ ដែលច្រកថង់ មកសូន្យប៉ុនម៉េដៃ រួចច្របាច់ ឲ្យសំប៉ែតៗ ញាត់សាច់ដែលឆាររួចចូលឆ្វេីជាស្នូល ច្របាច់តិចៗ ឲ្យជិតនឹងស្អិតជាប់គ្នាល្អ ទេីបស្ងោរវាមិនបែកចេញសាច់ស្នូលមកខាងក្រៅ
👉🏼 របៀប ស្ងោរគាវថ្លា របស់រាសី ដាក់ឆ្នាំង ដាំទឹក កាត់ស្លឹកតយ ជាកង់ៗ នឹងប្រេងឆារ បន្តិច ចូលទៅក្នុងទឹកដាំ ថងដេីម្បីស្ងោរគាវកុំឲ្យវាស្អិតជាប់គ្នា ស្ងោររយះពេល 15 នាទីទេីបឆ្អិនបានល្អ
👉🏼 ធ្វេីទឹកត្រីមាន ក្រូចឆ្មារ ស្ករត្នោត ខ្ទឹមស ទឹកត្រី បីចេង អំបិល សណ្ដែកដីលីង ម្ទេស យករស់ជាតិប្រៃផ្អែមជួ សំរាប់ញុំជាមួយគាវថ្លា
#ត្រីចៀនឆាបន្លែជូរអែម
គ្រឿងផ្សំ- ចំនួនត្រីសមល្មមនឹងតម្រូវការរបស់អ្នក - ទឹកត្រីមួយស្លាព្រា
- ម្ទេសប្លោកមួយផ្លែ
- ប៉េងប៉ោះទុំមួយផ្លែ
- ដំឡូងបារាំងមួយដុំ
- ការ៉ុតមួយផ្លែ
- ម្ជូរអំពិលទុំមួយស្លាព្រា
- អំបិលមួយស្លាព្រាកាហ្វេ
- ស្ករសពីរស្លាព្រាកាហ្វេ
- ប៊ីចេងមួយស្លាព្រាកាហ្វេ
- ប្រេងឆាមួយស្លាព្រា
វិធីធ្វើ
១. ធ្វើត្រី រួចលាងទឹកឲ្យស្អាត បន្ទាប់មកយកត្រីទៅចៀនឲ្យគ្រៀម រួចដួសដាក់ចានទុកមួយអន្លើ។
២. ម្ទេសប្លោកពុះជាពីរឆ្គៀលយកសសៃ និងគ្រាប់លាងទឹកឲ្យស្អាត ដើម្បីកុំឲ្យហឺរពេក បន្ទាប់មកធ្វើការជិតវាជាបញ្ឆិតៗ។ដំឡូងបារាំងកោសសំបកឲ្យស្អាត បន្ទាប់មកកាត់វាជាដុំៗតូច។ ការ៉ុតត្រូវជិតសំបក និងលាងទឹកឲ្យស្អាតចិតបញ្ឆិតៗ។ ធ្វើការលាងប៉េងប៉ោះឲ្យស្អាតបន្ទាប់មកចិតវាជារាងបញ្ឆិតៗ។
៣. លាយទឹកម្ជូរជាមួយ និងអំបិល, ស្ករស, ប៊ីចេងកូរចូលគ្នាឲ្យសព្វទុកមួយអន្លើ។
៤. ដាក់ខ្លាញ់ឲ្យក្តៅ បន្ទាប់មកចាក់បន្លែចូលឆាត្រឡប់ឲ្យឆ្អិនបន្លែ បន្ទាប់មកចាក់ទឹកម្ជូរចូលឆាមួយត្រលប់ដួសស្រោចពីលើត្រី ដែលដួសដាក់ចានជាការស្រេច៕
របៀបធ្វើផាកឡូវ
-------------------------#គ្រឿងផ្សំ- ត្រចៀក អណ្តាត ហ៊ុន និងក្រពះជ្រូក ១,៥ គីឡូក្រាម- ស្ករ (ស ឬ ត្នោត) ១ខាំ
- ផ្កាចាន់ ៣ផ្កា
- ទឹកត្រី ៣ស្លាបព្រាបាយ
- ប្រេងខ្យង Maggi ១ស្លាបព្រាបាយ
- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
- ខ្ទឹមស ១០កំពឹស (ចិញ្រ្ចាំអោយម៉ត់)
- អំបិល ១ស្លាបព្រាបាយ
- ប្រេងឆា ២ស្លាបព្រាបាយ
- ទឹកកន្លះលីត្រ
#របៀបធ្វើ
1. យកសាច់ច្របាច់ជាមួយអំបិល រួចលាងទឹកអោយស្អាត ធ្វើបែបនេះ បីបួនដង។ កាត់ជាដុំធំៗ។
2. ដាក់ប្រេងឆាដាំក្នុងឆ្នាំង ដាក់ស្ករសចូលកំលោចអោយក្រហមល្អ (ប្រើភ្លើងតិចៗ) រួចដាក់ខ្ទឹមស និងផ្កាចាន់ចូលកំលោចអោយឈ្ងុយ រួចដាក់សាច់ចូលកូរអោយសព្វ រួចដាក់ទឹកត្រី ប្រេងខ្យងMaggi និងម្សៅស៊ុប រំងាស់រហូតដល់ស្ងួតទឹក។
3. ដាក់ទឹកចូលរំងាស់រហូតដល់សាច់ឆ្អឹន និងស្ងួតទឹក (ទុកទឹកបន្តិច)។
4. យកទឹកដែលនៅសល់ដាក់ក្នុងចានមួយ ដាក់ម្ទេសបន្តិច ស្ករបន្តិច ទឹកម្ទេសបន្តិច និងទឹកស៊ីអ៊ីវចូលកូរអោយសព្វទុកធ្វើទឹកជ្រលក់។
5. ហាន់សាច់ជាចំនិចស្តើងៗ ញុំាជាមួយទឹកជ្រលក់ ផ្ទាប់ជាមួយត្រសក់ជាការស្រេច៕
ប្រភព » fb
របៀបធ្វើ ជ្រក់គល់ខ្ទឹម
#គ្រឿងផ្សំ- ដើមខ្ទឹម- ស្ករស
- ទឹកដាំពុះ
- ទឹកខ្មេះ អំបិល
#វិធីធ្វើ
- លាងដើមខ្ទឹមអោយស្អាត កាត់ឫស តំរឹម ដើម ទុកអោយខ្ទឹម ស្រស់ទឹក ដាក់រៀបខ្ទឹម ក្នុងកែវ (ខ្ទឹមយកតែគល់ក៏បាន លាយជាមួយដើមក៏បាន ដូចរូប)
- ចាក់ទឹកដាំពុះ លាយអោយសព្វជាមួយ ទឹកខ្មេះ, ស្ករស, អំបិល(ទៅតាមទំហំនៃបរិមាណជ្រក់)
- ទុកទឹក អោយនៅក្តៅអ៊ុនៗចាក់ទឹកទៅក្នុងកែវគ្របជិត ដើម្បីខ្ទឹម ងំបានល្អរក្សាទុកកែវ នៅកន្លែង មិនក្តៅពេក មិនត្រជាក់ពេក គ្របជិត ទុក ប្រហែល ២ ទៅ ៣ ថ្ងៃ អាចញ៉ាំបាន។